អនាទរ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < អន៑ “មិន, ពុំ, ឥត” + អាទរ “សេចក្ដីអើពើ; សេចក្ដីគោរព; ការយកចិត្តទុកដាក់; ការប្រុងប្រយ័ត្ន” ) សេចក្ដីមិនអើពើ; ការពុំគោរព, ពុំយកចិត្តទុកដាក់; ការមិនប្រុងប្រយ័ត្ន; ការពុំនាំពា; ពុំស្រវាស្រទេញ; ដំណើរតោះតើយ, សោះអង្គើយ; ការមើលងាយ ។
ឧទាហរណ៍៖ ទទួលភ្ញៀវដោយអនាទរ។
ព. វ. ឈ្មោះដំណើរប្រយោគមួយប្រភេទ ប្រើពាក្យថា កាល, កាលដែល, កាលបើ ជាគ្រឿងសម្គាល់ ហៅថា ប្រយោគអនាទរ, ដូចជា កាលដែលខ្ញុំកំពុងនិយាយអំពីរឿងនុះ, ស្រាប់តែគាត់មកឃាត់ខ្ញុំមិនឲ្យនិយាយតទៅទៀត ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈន៉ាទៈរៈ, ដូចជា អនាទរកថា សម្ដីដែលនិយាយដោយការមិនអើពើ ។ អនាទរទុក្កដ អាបត្តិទុក្កដដែលភិក្ខុត្រូវព្រោះការមិនអើពើ, មិនប្រុងប្រយ័ត្ន ( ព. វិ. ពុ. ) ។ អនាទរភាព ភាវៈតោះតើយ ( ព. ផ្ទ. អាទរភាព ) ។ អនាទរមិត្ត ឬ —មិត្រ មិត្រដែលរាប់អានគ្នាដោយការមិនស៊ប់ចិត្ត ( ព. ផ្ទ. អាទរមិត្ត, ទឡ្ហមិត្ត ) ។ អនាទរាបត្តិ ( —ទៈរា—; បា. < អនាទរ + អាបត្តិ ) អាបត្តិដែលភិក្ខុត្រូវព្រោះការមិនអើពើ, មិនប្រុងប្រយ័ត្ន ( ព. វិ. ពុ. ) ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖