អនាថ
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. < ន > អ “មិន, ពុំ, ឥត” + នាថ “ទីពឹង, ពំនាក់” ) ដែលឥតទីពឹង, ឥតពំនាក់ ។ ខ្មែរប្រើសំដៅសេចក្ដីថា “ណែលណោល; កណ្ដែងកណ្ដោច, ត្រមោច; គួរឲ្យអាណិតពេក, គួរឲ្យអាសូរពេក; គួរឲ្យសង្វេគ, ឲ្យស្លុតចិត្ត” : អនាថចិត្ត ចិត្តអាសូរពេក, ចិត្តខ្លោចផ្សា; ចិត្តសង្វេគ ។ អាណិតអនាថ ( —អន៉ាត ) អាណិតអាសូរពន់ពេក ។ អនាថករ ( —ថៈ— ) ដែលធ្វើឲ្យឥតទីពឹងឬធ្វើមិនឲ្យជាពំនាក់បាន ។ អនាថជន ឬ —បុគ្គល ( —ថៈ— ) អ្នកដែលឥតទីពឹង ( ព. កា. ) : អនាថជន គួរកុំទម្រន់ ក្នុងក្ដីក្រទ័ល កុំធ្វើលែនលន ត្រូវខំខ្វាយខ្វល់ ឲ្យត្រាតែដល់ ទីផុតទ័លក្រ ។ អនាថភាព ភាពនៃបុគ្គលដែលគ្មានទីពឹងពំនាក់, ការក្រីក្រលំបាកដោយខ្វះមុខរបររកស៊ីនិងទីជ្រកកោន : ធ្លាក់ចុះក្នុងអនាថភាព, ប្រកបដោយអនាថភាព។ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖