Posted on Leave a comment

តើពាក្យ «អនាគម» មានន័យដូចម្ដេច ?


អនាគម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < អន៑ “មិន, ពុំ” + អាគម “ការមក” ) ការមិនមក; ដំណើរមិនទាន់មកដល់ ។ គុ. ដែលមិនឋិតនៅក្នុងសណ្ដាប់ធ្នាប់ឬក្នុងទម្លាប់, ក្នុងទំនៀមទម្លាប់; ដែលមិនកាន់ទម្លាប់។
ឧទាហរណ៍៖ មនុស្សអនាគម ( បើស្ត្រីជា អនាគមា ) ។ ព. កា. ថា : អនាគម ច្រើននិយម តាមទំនើង, តាមចិត្តទើង លះបង់នូវ ទម្លាប់ល្អ, បែរជាកាន់ ទម្លាប់ដែល នាំឲ្យក្រ, សឲ្យឃើញ ថាជាមនុស្ស ទ្រុស្ដប្រយោជន៍ ។ ព្រោះទម្លាប់ សឹងមានខុស សឹងមានត្រូវ, ខ្លួនតម្រូវ ពារលើខុស តែងតែហោច, ពុំសមប៉ង ឃ្វាងបំណង រែងផ្សាខ្លោច, ខាតប្រយោជន៍ ដែលគួរបាន ឲ្យខូចបង់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply