Posted on Leave a comment

តើពាក្យ «អនាគត» មានន័យដូចម្ដេច ?


អនាគត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < អន៑ ” មិន, មិនទាន់” + អាគត “មក” = កាលដែលមិនទាន់មក ) កាលឬសម័យខាងមុខ : ប្រយោជន៍ក្នុងអនាគត; យើងពុំអាចដឹងអនាគតរបស់យើងទេ ។ គុ. ដែលនៅឯមុខ : ប្រយោជន៍អនាគត, ជាតិអនាគត ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈន៉ាគៈតៈ, ដូចជា អនាគតកាល កាលឯមុខ ។ ព. វ. កាលប្រាប់ដំណើរទៅខាងមុខ; ខ្មែរប្រើពាក្យ នឹង, គង់, គង់នឹង, គង់តែ, គង់តែនឹង, មុខជា, មុខជានឹង ជាគ្រឿងសម្គាល់ : ស្អែកខ្ញុំនឹងទៅ, ការនុះមុខជានឹងសម្រេច ( សព្ទជា កិរិយា កាលណាបើប្រើពាក្យ នឹង, គង់, មុខជា . . . នេះរៀងបន្ទាប់ពីខាងដើម សម្គាល់សេចក្ដីថាជា អនាគតកាល ) ។ អនាគតង្សញ្ញាណ ឬ —តំសញ្ញាណ ( —ត័ង-ស័ញ-ញាន; បា. < អនាគត + អំស “ចំណែក” + ញាណ ) ញាណជាចំណែកខាងមុខ គឺប្រាជ្ញាដែលអាចដឹងច្បាស់នូវហេតុខាងមុខ : អនាគតង្សញ្ញាណរបស់ព្រះសព្វញ្ញុពុទ្ធ ។ អនាគតជាតិ ឬ —ភព ជាតិឬភពខាងមុខ ។ អនាគតផល ផលទៅខាងមុខ ។ អនាគតហេតុ ហេតុខាងមុខឬឯភ្នែក។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply