Posted on Leave a comment

តើពាក្យ «អនស្ចារ្យ» មានន័យដូចម្ដេច ?


អនស្ចារ្យ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. អនាឝ្ចាយ៌ < អន៑+ អាឝ្ចាយ៌; បា. អនច្ឆរិយ < អន៑ + អច្ឆរិយ ) ដែលមិនមែនជាអស្ចារ្យ, ដែលមិនគួរទះដៃស្ងើច, ដែលមិនគួរស្ងើច។
ឧទាហរណ៍៖ ហេតុការណ៍នេះជាអនស្ចារ្យពុំគួរស្ងើចប៉ុន្មានទេ ។ ព. ទេ. ថា : ព្រះសព្វញ្ញូជាបរមគ្រូទ្រង់ត្រាស់ប្រាប់ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ, រីភ្លៀងបោក្ខរព័រ្សដែលបង្អុរចុះមកក្នុងគ្រានេះជាអនស្ចារ្យ ដ្បិតអញតថាគតបានត្រាស់ជាព្រះពុទ្ធប្រាកដក្នុងលោកហើយ, ន៏កាលដែលអញតថាគតកើតជាស្ដេចវេស្សន្តរ ពុំទាន់បានសម្រេចលោកុត្តរធម៌ ភ្លៀងដ៏បវរបង្អុរចុះមកក្នុងកណ្ដាលប្រជុំញាតិ ឲ្យរវាតចាកក្ដីក្រោធចាស់ចេញចាកខន្ធសន្ដាននោះទើបបានពេញជាអស្ចារ្យ ។ ល ។ ព. កា. ធៀបព្រះពុទ្ធតម្រាស់ក្នុងវេស្សន្តរជាតកនោះថា : ហៃភិក្ខុទាំងឡាយ ភ្លៀងអុរធ្លាក់ខ្ចាយ ជាបោក្ខរព័រ្ស គ្រាន់តែឲ្យញាតិ- អញមានអំណរ គេថាបវរ ប៉ុន្តែអនស្ចារ្យ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply