Posted on Leave a comment

តើពាក្យ «អនរិយ» មានន័យដូចម្ដេច ?


អនរិយ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. < អន៑ “មិន, ពុំ, ឥត” + អរិយ “ប្រសើរ; ល្អ” ឬ សំ. < អន៑ + អាយ៌ ) ដែលមិនមែនជាអរិយៈ; ដែលពុំប្រសើរ; មិនល្អ; ថោកទាប; ដែលមិនចម្រើន; ដែលមិនចុះរបៀប, ឆ្គង, ខ្ជីខ្ជា ( សរសេរជា អនរិយៈ ឬ អនារ្យៈ ក៏បាន ) ។ ព. ផ្ទ. អរិយ, អារ្យ ឬ អរិយៈ, អារ្យៈ ។ អនរិយជន ឬ អនារ្យ— ជនពុំប្រសើរ, ជនមានសណ្ដាប់ធ្នាប់ខ្ជីខ្ជា ។ អនរិយធម្ម ឬ អនារ្យធម៌ សណ្ដាប់ធ្នាប់ឬបែបបទខ្ជីខ្ជា, រយីករយាក; អំពើព្រៃផ្សៃ, កំណាចឃោរឃៅ, អំពើសាហាវយង់ឃ្នង ។ អនរិយប្បទេស ឬ អនារ្យប្រទេស ប្រទេសមិនចម្រើន, ប្រទេសឥតរបៀប។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply