អនន្ត
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. < អន៑ “មិន, ពុំ, ឥត” + អន្ត “ទីបំផុត; ទីចប់” ) ដែលមិនមានទីបំផុត; ដែលមិនចេះចប់, ច្រើនហួសប្រមាណ : មានផលជាអនន្ត មានផលច្រើនឥតបើគណនា ។ អនេកអនន្ត ច្រើនលើសលន់ពន់ប្រមាណ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈន៉ន់-តៈ ដូចជា អនន្តគុណ គុណច្រើនហួសប្រមាណ; អនន្តញ្ញាណ អ្នកដែលមានការដឹងមិនចេះចប់មិនចេះផុត ( ព្រះសព្វញ្ញុពុទ្ធ ) ។ អនន្តារម្មណ៍ អារម្មណ៍ច្រើនរាប់ពុំអស់; អ្នកដែលមានអារម្មណ៍ច្រើនរាប់ពុំអស់។ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖