Posted on Leave a comment

តើពាក្យ «អនត្ថ» មានន័យដូចម្ដេច ?

អនត្ថ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < អន៑ “មិន, មិនមែន, ពុំ, ឥត” + អត្ថ “ប្រយោជន៍; សេចក្ដីចម្រើន”; សំ. អនថ៌ < អន៑ + អថ៌ ) ដែលឥតប្រយោជន៍ឬមិនមែនសេចក្ដីចម្រើន, ដែលមិនបានការ, យកជាការពុំបាន; អ្វីៗដែលយកជាការពុំបាន ។ អនត្ថកម្ម អំពើឥតប្រយោជន៍ ។ អនត្ថការី អ្នកដែលធ្វើអំពើឥតប្រយោជន៍ ( បើស្ត្រីជា អនត្ថការិកា ) ព. កា. ថា : អនត្ថការី រែងមានសម្ដី ចាក់ចុចនាយអាយ តែងញ៉ាំងការណ៍ពិត ឲ្យងាកឃ្លាតឆ្ងាយ អ្នកស្ដាប់ជិនណាយ លែងចង់ឮទៀត ។ អនត្ថពាក្យ ឬ —វាចា, —វាទ សម្ដីឥតប្រយោជន៍ ។ អនត្ថវាទី អ្នកដែលច្រើនតែនិយាយសម្ដីឥតប្រយោជន៍យកជាការពុំបាន ( បើស្ត្រីជា អនត្ថវាទិនី ) ។ ល ។ ( ព. កា. ) : អនត្ថវាទី ច្រើនប្រើសម្ដី ឥតគិតមុខក្រោយ ស្ដីផ្លោៗទៅ ខុសឆ្គងក៏ដោយ ស្ដីគ្រាន់តែឲ្យ ធ្លាយចេញពីមាត់។

👉ថ្នាក់ពាក្យជា គុណនាម

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply