អនត្តា
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្វីៗដែលមិនលុះក្នុងអំណាចចិត្ត
ឧទាហរណ៍៖ រូប, វេទនា, សញ្ញា, សង្ខារ, វិញ្ញាណ ជា អនត្តា ( ព. ពុ. ) ។
អនត្តាធីន អ្នកដែលមិនមានអំណាចលើខ្លួន, ដែលពឹងផ្អែកផ្ដែកអាស្រ័យអ្នកដទៃ, អញ្ញាធីន ( ព. ផ្ទ. អត្តាធីន, សេរី ឬ ស្វៃរិន ) ។ អនត្តានុបស្សនា ( —ប៉័ស-សៈន៉ា ) ប្រាជ្ញាដែលពិចារណាឃើញថាបញ្ចក្ខន្ធឬអាយតន ជាដើមជា អនត្តា ។ អនត្តានុបស្សី ( —ប៉័ស-សី ) អ្នកដែលតែងពិចារណាឃើញថាបញ្ចក្ខន្ធឬអាយតនៈជាដើមជា អនត្តា ( បើស្ត្រីជា អនត្តានុបស្សិនី )។ល។
សារព័នអ្វីៗ ដែលទីដទៃក្រៅពីប្រាណ ពីអាត្ម័នដែលមិនមែនខ្លួនប្រាណ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. < អន៑ “ពុំ, មិន, មិនមែន, ឥត” + អត្តា “ចិត្ត; ខ្លួន”; សំ. អនាត្មន៑ < អន៑ + អាត្មន៑ ឬ និរាត្មន៑ < និស៑ > និរ៑ “មិន, មិនមែន” + អាត្មន៑ ) ដែលមិនមែនជារបស់ចិត្ត, ដែលមិនលុះក្នុងអំណាចចិត្ត; ដែលឥតខ្លឹមសារ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖