អនញ្
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. < អន៑ “ពុំ, មិន, មិនមែន, ឥត” + អញ្ញ “ដទៃ, ឯទៀត”; សំ. អនន្យ < អន៑ + អន្យ ) ដែលពុំមែនដទៃ, មិនមែនផ្សេងគ្នា គឺដែលត្រូវគ្នា, តែមួយ, តែបែបមួយ, តែម្នាក់ ។ សម្រាប់ប្រើក្នុងកាព្យ តាមដោយកវីត្រូវការប្រើ, ដូចកាព្យថា ។
ឧទាហរណ៍៖ ដូចកាព្យថា គាត់ជាអនញ្ញ ឥតមិត្រសម្លាញ់ ឬគ្នីគ្នាឡើយ គាត់នៅម្នាក់ឯង កណ្ដែងកន្តើយ មានទុក្ខឥតស្បើយ ព្រោះគាត់ជរា ។ ឥត្ថី. អនញ្ញា ( អៈន៉័ញ-ញ៉ា )។
បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈន៉័ញ-ញ៉ៈ, ដូចជា អនញ្ញការណ៍ ហេតុឬដំណើរតែមួយ ។ អនញ្ញគតិ ផ្លូវតែមួយ ។ អនញ្ញភាគ ភាគតែមួយ ។ អនញ្ញមតិ ឬ —ម័តិ មតិតែមួយ, គំនិតត្រូវគ្នា ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖