អនគ្ឃ
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. អនគ្ឃ < អន៑ “មិន, មិនមែន, ពុំ, ឥត” ) + អគ្ឃ “ថ្លៃ” ; សំ. អនឃ៌ < អន៑ + អឃ៌ ) ដែលកាត់ថ្លៃពុំបាន, ដែលមានតម្លៃឥតបើគណនា : របស់អន័គ្ឃ, ទ្រព្យអន័គ្ឃ ( ឥត្ថី. ឬ ពហុ. អនគ្ឃា ) ។ អនគ្ឃភណ្ឌ ឬ —វត្ថុ ( អៈន៉័ក-ឃៈ— ) ភណ្ឌឬវត្ថុមានតម្លៃច្រើនក្រៃ ។ អន័គ្ឃអនេក ឬ អនេកអន័គ្ឃ ច្រើនកាត់ថ្លៃពុំបាន, ច្រើនឥតបើគណនា ( ព. កា. ឬ ព. ទេ ) : ត្បូងពេជ្រសោភគ្គ ជាទ្រព្យអន័គ្ឃ ពុំអាចកាត់ថ្លៃ ចាស់ថាចម្រើន រាល់យប់រាល់ថ្ងៃ រំងាប់ចង្រៃ ក្នុងផ្ទះលំនៅ ។ កើតលាភកើតយស កើតទ្រព្យរបស់ ប្រសើរឥតសៅ បើអ្នកណាមាន អ្នកនោះនឹងទៅ ជាមនុស្សសន្ធៅ សន្ធោថ្កើងថ្កាន ( ព. បុ. )។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖