អធិបតី
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. —បតិ ) អ្នកដែលជាធំ, ជាម្ចាស់លើគេ, ជាប្រមុខ, ជាប្រធាន, ឥស្សរជន, ចៅហ្វាយ, ចាងហ្វាង ។
ឧទាហរណ៍៖ អធិបតីនៃសេនាបតី, អធិបតីសាលារៀន, អធិបតីសមាគម។
អធិបតីភាព ភាពនៃជនជាអធិបតី; មុខងារ; ឋានន្តរ, អំណាចរបស់អធិបតី
ឧទាហរណ៍៖ ប្រជុំគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពនៃនាយករដ្ឋមន្ត្រី; ធ្វើពិធីសម្ពោធសាលារៀនក្រោមអធិបតីភាពនៃលោករដ្ឋមន្ត្រីក្រសួងអប់រំជាតិ ។
អធិបតីរង អធិបតីបន្ទាប់, ចាងហ្វាងរង ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖