Posted on Leave a comment

តើពាក្យ «អធិដ្ឋាន» មានន័យដូចម្ដេច ?


អធិដ្ឋាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឬ សំ. —ឞ្ឋាន ) ការតាំងចិត្ត, ការតាំងចិត្តនឹកតម្រង់ចំពោះ; ការតាំងចិត្តសំបូងសង្រូងឬការសំបូងសង្រូងដោយចិត្តនឹក; ការនឹកផ្សង, ការតាំងចិត្តប្រាថ្នា : ធ្វើអធិដ្ឋាន ។ ខ្មែរច្រើនប្រើជា កិ. “តាំងចិត្ត, តាំងចិត្តនឹកថាឲ្យទៅជាដូច្នេះដូច្នោះ ឬថាឲ្យបានសម្រេចដូចបំណង; ផ្សង; ប្រាថ្នា” : អធិដ្ឋានថាសូមឲ្យបានសម្រេចដូចបំណង ។ ភិក្ខុអធិដ្ឋានចីពរ ភិក្ខុតាំងចិត្តថា “ផ្ទាំងសំពត់នេះចូរជាចីពរទៅ !” ។ ប្រតិស្ឋអធិស្ឋាន ( មើលក្នុងពាក្យ ប្រតិស្ឋ ) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. —ន៉ៈ, ដូចជា អធិដ្ឋានធម៌ ធម៌សម្រាប់អធិដ្ឋាន; ធម៌អស្ចារ្យដែលកើតអំពីអធិដ្ឋាន ( អធិដ្ឋានបារមី ) ។ អធិដ្ឋានបារមី បារមីដែលកើតអំពីអធិដ្ឋានឲ្យឃើញជាក់ស្ដែងតាមហេតុពិត ( ម. ព. ទសបារមី ផង ) ។ អធិដ្ឋានសីល សីលដែលកើតដោយអធិដ្ឋាន ( មិនមែនកើតដោយសមាទាន ឬ កិ. អធិដ្ឋានឲ្យកើតបានជាសីល )។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply