អធិការ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការបំពេញកុសលដ៏ក្រៃលែង ( មហាបរិច្ចាគ ); អំណាច; សិទ្ធិ ឬសិទ្ធិភាព; ការគ្រប់គ្រង; ការបង្គាប់បញ្ជា, បញ្ជាការ; មុខការ; មុខក្រសួង; ទីធ្វើរាជការ; ភារៈ; ច្បាប់, ច្បាប់បញ្ញត្ត; ចំពូកសេចក្ដី; ដំណើរសេចក្ដី ។ អ្នកគ្រប់គ្រង; អ្នកត្រួតត្រា; អ្នកទទួលការខុសត្រូវ ។
ឧទាហរណ៍៖ អធិការសាលាបឋមសិក្សា, អធិការក្រុមនគរបាលជាតិ។ល។
ខ្មែរច្រើនប្រើពាក្យនេះចំពោះការហៅបព្វជិតដែលបានទទួលសញ្ញាប័ត្រតាំងជាអធិបតីក្នុងវត្តមួយៗ ។
ឧទាហរណ៍៖ លោកអធិការ ឬ ចៅអធិការ ( ព. សា. លោកមេវត្ត ឬ លោកសង្ឃ្រាជ, ព. បុ. ហៅ ចៅកូវ ថា ព្រះសង្ឃចៅកូវ ) ។
អធិការកម្ម ឬ —កិច្ច កិច្ចការរបស់អធិការ, ការពិនិត្យត្រួតត្រានៃអធិការ ។ អធិការដ្ឋាន ទីចាត់ការរបស់អធិការ, ការិយាល័យនៃអធិការ ។ អធិការមណ្ឌល មណ្ឌលនៃអធិការ គឺនាទីតំបន់មានកំណត់ព្រំដែនដែលអធិការត្រូវពិនិត្យត្រួតត្រា ។
មន្រ្តីជាអ្នកមានភារៈខាងពិនិត្យត្រួតកិច្ចការក្នុងក្រសួង និងក្រុមរាជការផ្សេងៗ។
👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា បុគ្គល ឬអាជ្ញាធរដែលតែងតាំងដោយរដ្ឋាភិបាល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖