អធិកអធម
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. អធិក “ក្រៃលែង, លើសលែង, លើសលន់, រុងរឿង, ហ៊ឹកហ៊ាក់” + អធម “ថយថោក, ថោកទាប; មិនរុងរឿង, រម៉េះរម៉ោះ, រប៉ិចរប៉ី, រាយរង, បន្ទាប់បន្សំ . . . ) ខ្មែរប្រើពាក្យនេះចំពោះតែពិធីបុណ្យឬពិធីអ្វីមួយ ដែលរុងរឿងផង រម៉េះរម៉ោះឬរប៉ិចរប៉ីរាយរងខ្លះផង។
ឧទាហរណ៍៖ ធ្វើបុណ្យសីមាអធិកអធម ៧ យប់ គម្រប់ ៧ ថ្ងៃ គឺធ្វើបុណ្យសីមានោះ មានរបៀបរៀបចំរុងរឿងហ៊ឹកហ៊ាក់ផង មានល្បែងរបាំរម៉េះរម៉ោះនិងការលក់ដូរចេកអំពៅនំចំណីជាដើម រប៉ិចរប៉ី រាយរង ពេញពាសនៅទីជិតៗនោះផង; បើមិនមានលក្ខណៈដូច្នោះទេ ពុំគួរហៅថា អធិកអធម ឡើយ; ព. កា. ថា : គេធ្វើបុណ្យសព មានអ្វីទាំងគ្រប់ អធិកអធម ទាំងថ្លៃទាំងថោក តាមគេនិយម អ្នកតូចអ្នកធំ ឈូឆរតាមពេល ។ ( ប្រយ័ត្នកុំអាន, កុំនិយាយច្រឡំថា អធិកអធ័ម ) ។ ម. ព. អធិក និង អធម ទៀតផង។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖