Posted on Leave a comment

តើពាក្យ «អធិករណៈ» មានន័យដូចម្ដេច ?


អធិករណៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អធិករណ ) ការអាងហេតុផល; ទោស; រឿងហេតុ; វិវាទ, ជម្លោះ, ការទាស់ទែងគ្នា; ការប្ដឹងប្រកាន់គ្នា, ក្ដី, ក្ដីក្ដាំ : កើតអធិករណៈ, រម្ងាប់អធិករណ៍ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា អធិករណ អ. ថ. អៈ-ធិ-កៈរ៉ៈណៈ, ដូចជា អធិករណមណ្ឌប ( —ម័ន-ដប់ ) ឬ —មាល សាលាជំនុំក្ដី ។ អធិករណលេខកៈ ស្មៀនតុលាការ ( បើស្ត្រីជា អធិករណលេខិកា ) ។ អធិករណលេខា ឬ —លិខិត លិខិតកាត់ក្ដី, សាលក្រម។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply