អធម្ម
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. អធម៌ ) ដែលពុំមែនធម៌, ដែលខុសធម៌, ក្រៅគន្លងធម៌, ខុសច្បាប់; អាក្រក់, ពុំប្រសើរ : មនុស្សអធម្ម ( ប្រើជា អធម៌ ក៏បាន ) ។ ន. ដំណើរខុសធម៌, ខុសច្បាប់; ការពុំប្រសើរ; ទុច្ចរិត : ចៅក្រមវិនិច្ឆ័យក្ដីដោយអធម្ម ( ប្រើជា អធម៌ ក៏បាន ) បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈធ័ម-មៈ, ដូចជា អធម្មកម្ម កម្មអាក្រក់, អំពើពុំប្រសើរ ។ អធម្មការី អ្នកធ្វើអំពើពុំប្រសើរ ( បើស្ត្រីជា អធម្មការិនី )។ អធម្មវាចា —វាទ សម្ដីខុសធម៌, ខុសច្បាប់ ។ អធម្មវាទី អ្នកនិយាយខុសធម៌, ខុសច្បាប់ (បើស្ត្រីជា អធម្មវាទិនី ) ។ ល ។ ( ព. កា. ) : អធម្មវាទី និយាយញាំញី ព្រះពុទ្ធសាសនា ព្រោះលាភជិះជាន់ ភ័ន្ដភ្លេចសិក្ខា លែងកាន់រក្សា ថាឥតអៀនខ្មាស ។ ពោលតាមទំនើង ដែលចិត្តខ្លួនទើង ពាយងាយផ្ដេសផ្ដាស ខុសខ្លះត្រូវខ្លះ ច្រឡេសច្រឡាស ព្រោះឥតក្ដីខ្មាស ហៅអលជ្ជី។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖