អទារុណ
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលមិនកាច ( ស្លូត ) ។ ព. ផ្ទ. ទារុណ ។ អទារុណកម្ម ( —ណៈក័ម ) អំពើស្លូត; អំពើល្អ ( ព. ផ្ទ. ទារុណកម្ម ) ។ អទារុណភាព ( —ណៈភាប ) ភាវៈស្លូត ( ព. ផ្ទ. ទារុណភាព ) ។ ល ។ ( ព. កា. ) : អទារុណកម្មជាអំពើ សុភាពស្មោះស្មើគួរពេញចិត្ត អស់ជនប្រុសស្រីគួរផ្ដេកផ្ដិត ដ្បិតនឹងផ្ដល់ផលប្រសើរឲ្យ ។ ផ្ទុយគ្នានឹងទារុណកម្ម ដែលនាំឲ្យបានក្ដីទន់ខ្សោយ បើបានជាជ្រុលកុំបណ្ដោយ ក្រោយៗត្រូវរាងចាលរអា។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖