Posted on Leave a comment

តើពាក្យ «អណ្ឌៈ» មានន័យដូចម្ដេច ?


អណ្ឌៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. អណ្ឌ; សំ. អាណ្ឌ ឬជា អណ្ឌ ក៏មាន ) ស៊ុត ( ពងសត្វ មានពងមាន់, ពងទាជាដើម )
ឧទាហរណ៍៖ អណ្ឌៈបក្សី ( ព. ខ្ព. ប្រើជា ស៊ុត ក៏បាន ) ។

                      អវយវៈមួយប៉ែកនៅត្រង់ខាងក្រោមអង្គជាតបុរស ( ព. ខ្ព.; ព. សា. ពងស្វាស ឬ ពងល្វា )
ឧទាហរណ៍៖ ហើមអណ្ឌៈ ។

                      អណ្ឌៈធំ អណ្ឌៈកោប ( ពងកោប ) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃសរសេរជា អណ្ឌ អ. ថ. អន់-ឌៈ; ដូចជា អណ្ឌកោស សំបកស៊ុត; ស្បែកអណ្ឌៈ ។ អណ្ឌជៈ សត្វដែលកើតអំពីស៊ុត ( ហៅ អណ្ឌជសត្ត ឬ —សត្វ ក៏បាន ) ។ អណ្ឌជៈកំណើត កំណើតអំពីស៊ុត ( ហៅ ទ្វិជសត្វ ក៏បាន ) ។ អណ្ឌពិកល ឬ —វិកល ពិកលអណ្ឌ ( មានកោបជាដើម ) ។ អណ្ឌពិការ ឬ —វិការ ពិការអណ្ឌៈ ។ អណ្ឌរោគ រោគកើតនៅអណ្ឌៈ ( មានស្រែងកង្កែបជាដើម ) ។ អណ្ឌសណ្ឋាន ឬ អណ្ឌាការ ( < អណ្ឌ + អាការ ) ដែលមានសណ្ឋានឬអាការដូចរាងស៊ុត; សណ្ឋានស៊ុត; រាងពងក្រពើ ។ អណ្ឌាស័យ ចំណែកសរីរាវយវៈសត្វដែលកកើតបានជាពង, លំនៅនៃពង; ផ្នែកខាងក្នុងនៃគ្រាប់រុក្ខជាតិដែលជាទីដុះពូជ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply