Posted on Leave a comment

តើពាក្យ «អណ្ដែត» មានន័យដូចម្ដេច ?


អណ្ដែត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឋិតនៅលើទឹក; រសាត់ឬលឿនលើទឹកដោយកម្លាំងខ្សែទឹក; រសាត់ឬលឿននាអាកាស ដោយកម្លាំងខ្យល់ ។
ឧទាហរណ៍៖ ផ្តិលអណ្ដែតទឹកក្នុងពាង; សំណាត់អណ្ដែតតាមខ្សែទឹកទន្លេ, ប៉ុយគរសាត់អណ្ដែតទៅតាមខ្យល់ ។ ព. ផ្ទ. លិច។

                       ហើបឡើង ។
ឧទាហរណ៍៖ ស្ទូចឈើហុបឲ្យអណ្ដែតខ្ពស់ឡើង។

                       ព. ប្រ. បានរួចផុតពីក្រទៅជាមានឬពីទាបទៅជាខ្ពស់, ពីតូចទៅជាធំ

ឧទាហរណ៍៖ បុណ្យសំណាងជួយឲ្យអណ្ដែតឡើង ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ព. ប្រ. ) ស្រស់ថ្លា; មានបុណ្យសំណាងល្អ ។
ឧទាហរណ៍៖ ឈាមអណ្ដែត ។

                      ឈ្លាសវៃ, វាងវៃ ។
ឧទាហរណ៍៖ ប្រាជ្ញាអណ្ដែត ។

                      អណ្ដែតចិត្ត ព្រឺព្រួចចិត្តខ្ពស់ឡើង ។ អណ្ដែតត្រសែត អណ្ដែតត្រដឹមត្រដែតលឿនលយឯអាកាស ។ អណ្ដែតរំពេ ( ព. ប្រ. ) ចេញឃ្លាតចាកជាតិភូមិឬលំនៅដើម ដើរខ្ចាត់ភ្លាត់ដាច់សង្វែងពីទីមួយទៅទីមួយ ប៉ុន្តែមិនមានសេចក្ដីលំបាកពេកទេ ( ប្រៀបដូចសត្វរំពេ ដែលហើរលើលំហសមុទ្រ ) ។ អណ្ដែតអណ្ដូង ( ព. ប្រ. ) អណ្ដែតខ្ពស់ស្រឡូងលន្លោច ឬ អណ្តែតខ្ពស់ៗទាបៗ; នឹកស្រងោចលន្លោចចិត្ត ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply