អដ្ឋ
👉ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា ( បា; សំ. អឞ្ដ ) ប្រាំបី ( ៨ ) ។ អដ្ឋង្គិក ( អ័ត-ឋ័ង-គិ-កៈ ; បា. < អដ្ឋ “ប្រាំបី” + អង្គិក “ដែលមានអង្គ” ) ដែលមានអង្គ ៨, សម្មាមគ្គ ( មើលក្នុងពាក្យ សម្មា ) ។ អដ្ឋង្គិកសីល សីលមានសិក្ខាបទ ៨ ( សីល៨ ) ។ អដ្ឋង្សៈ ( អ័ត-ឋ័ង-សៈ; បា. អដ្ឋំស < អដ្ឋ “ប្រាំបី” + អំស “ភាគ; ជ្រុង; ភាគនៃមុម” ) ដែលមានភាគឬជ្រុង ៨ ( ប្រំាបីភាគឬ៨ជ្រុង ) ។ អដ្ឋទិស ទិសប្រាំបី ។ អដ្ឋបទ ( —បត់ ) ដែលមានជើង ៨ ( ក្ដារចត្រង្គឬក្ដារបាស្កា; ល្បែងចត្រង្គឬបាស្កា ជាដើម ) ។ អដ្ឋរស្ស ( —រ៉ស់ ) ប្រាំបីជ្រុង : វិហារអដ្ឋរស្ស ឈ្មោះវិហារមួយធំលើភ្នំព្រះរាជទ្រព្យ ( ក្រុងឧដុង្គមានជ័យ; អ្នកខ្លះធ្លាប់សរសេរជា អដ្ឋារស “១៨” ឥតពាក្យថា “ជ្រុង” ) ។ អដ្ឋស័ក ស័កទី ៨ នៃឆ្នាំ ។ អដ្ឋសិក្ខាបទ ឬ —សីល សិក្ខាបទឬសីល ៨ ( អដ្ឋង្គិកសីល )។ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖