Posted on Leave a comment

តើពាក្យ «អញ្ជលិ» មានន័យដូចម្ដេច ?


អញ្ជលិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. អញ្ជលិ ឬប្រើជា អញ្ជលី ក៏មាន; សំ. អញ្ជលិ ) ក្រពុំម្រាមដៃ ( ទាំង ១០ ), ការផ្គុំម្រាមដៃទាំង ១០ គោរព : ប្រណម្យអញ្ជលី, លើកកំបង់អញ្ជលីប្រណម្យ ( ពាក្យកាព្យប្រើក្លាយកាត់ខ្លីត្រឹមតែ ជុលី ក៏មាន : ប្រណម្យជុលី ដាក់លើសិរសី . . . ” ) ។ អញ្ជលិកម្ម ឬ —ករ ការធ្វើអញ្ជលី គឺការលើកក្រពុំម្រាមដៃទាំង ១០ សំពះគោរព ។ អញ្ជលិករណីយ ( —កៈរ៉ៈណី ) បុគ្គលដែលគួរឲ្យលើកអញ្ជលីសំពះគោរព ( បុគ្គលដែលគួរឲ្យគេចង់សំពះ ) : អរិយបុគ្គលជាអញ្ជលិករណីយ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply