Posted on Leave a comment

តើពាក្យ «អចិរ» មានន័យដូចម្ដេច ?


អចិរ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលមិនយូរ, ឆាប់, ភ្លាមៗ; ដែលមិនឋិតថេរ ។ អចិរកាល កាលឬវេលាមិនយូរ, ពេលខ្លី ( ព. ផ្ទ. ចិរកាល ឬ ចីរកាល ) ។ អចិរដ្ឋិត ឬ —ស្ថិត ( —រ៉ាត់-ឋិត ឬ —រ៉ាស់-ស្ថិត ) ដែលឋិតនៅឬតាំងនៅមិនយូរ : របស់អចិរដ្ឋិត ។ អចិរដ្ឋិតិ ឬ —ស្ថិតិ ( —រ៉ាត់-ឋិ-តិ ឬ —រ៉ាស់-ស្ថិ-តិ ) ការឋិតនៅឬតាំងនៅមិនយូរ ។ អចិរទ្យុតិ, អចិរប្បភា, —ប្រភា, —ភាស ឬ អចិរាភា ( —ទ្យុត, —រ៉ាប់-ប៉ៈ ឬ ប្រៈ —, —រ៉ា — ) ជោតិភាពដែលមានពន្លឺឬរស្មីមិនយូរ គឺមានពន្លឺភ្លែតៗបាត់ ( ផ្លេកបន្ទោរ, មហារីក ឬ ស្វាញាក់ចិញ្ចើម ) ។ អចិរនិវាស ការនៅមិនយូរប៉ុន្មាន; ការនៅសម្នាក់ឬនៅសម្រាកភ្លាមៗ ។ អចិរនិវាសី អ្នកដែលនៅមិនយូរប៉ុន្មាន; ភ្ញៀវដែលមកនៅសម្នាក់មួយពេលពីរពេល ( បើស្ត្រីជា អចិរនិវាសិនី )។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply