អចិន្ត្រៃយ៍
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. អចិន្តេយ្យ; សំ. អចិន្ត្យ, អចិន្តនីយ ) ដែលពុំគួរគិត, ដែលពុំអាចគិតឃើញ, ដែលហួសវិស័យគំនិត ( បើទុកជាខំប្រឹងគិតយ៉ាងណា ក៏ពុំអាចឃើញដោយសព្វគ្រប់បាន )
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ហេតុ ឬដំណើរដែលពុំគួរគិត ។ ខ្មែរប្រើពាក្យនេះសំដៅសេចក្ដីថា “មិនចេះអស់ មិនចេះហើយឬរកទីចប់គ្មាន” ក៏មាន, ថា “ជានិច្ច” ក៏មាន
ឧទាហរណ៍៖ ដំណើរនេះជាអចិន្ត្រៃយ៍; ទៅមកជាអចិន្ត្រៃយ៍ ។
ក្នុងគម្ពីរពុទ្ធសាសនាថា អចិន្ត្រៃយ៍ មាន ៤ យ៉ាងគឺ វិស័យរបស់ព្រះសព្វញ្ញុពុទ្ធ, វិស័យនៃឈាន, ផលនៃកម្ម, ការគិតអំពីលោក ឬ គំនិតនៃសត្វលោក ( ទាំង ៤ យ៉ាងនេះជាដំណើរហួសវិស័យគំនិត ) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖