Posted on Leave a comment

តើពាក្យ «អង្សា» មានន័យដូចម្ដេច ?


អង្សា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អំស ) ស្មា ( រ. ស. ) ព្រះអង្សា ស្មាក្សត្រិយ៍ ( ម. ព. អង្ស ឬ អង្សៈ ផង )។(                              សំ. អំឝ; បា. អំស ) ភាគ, ចំណែក; ភាគនៃមុមឬជ្រុង; មាត្រារង្វាស់មុមឬជ្រុង ។ ឈ្មោះមាត្រារង្វាស់ល្វែងរាសី . . . ( ៣០ អង្សាជា ១ រាសី, ១២ រាសីជា ១ រាសិចក្រ ឬ ១ចក្ររាសី មាន ៣៦០ អង្សា . . . ។ ម. ព. រាសិចក្រ និង រាសី ផង ) ។ កម្រិតគំនូសលេខលើប្រដាប់សម្រាប់ស្ទង់មើលនូវធាតុក្ដៅត្រជាក់ជាដើម

ឧទាហរណ៍៖ កម្ដៅឡើងដល់ ៤០ អង្សា ។

                     ពាក្យហៅថ្ងៃទាំង ៧ តាំងពីអាទិត្យដល់សៅរ៍ ដែលតម្រូវនឹងឆ្នាំកំណើតតាមជតារបស់មនុស្ស ( តាមក្បួនព្រាហ្មណ៍ ) ហៅថា អង្សា ឬ អង្សាកំណើត គឺតម្រូវដោយកំណត់ថា ឆ្នាំជូតនិងឆ្នាំមមែ អង្សាអាទិត្យ; ឆ្នាំឆ្លូវ, វក អង្សាចន្ទ្រ; ឆ្នាំខាល, រកា អង្សាអង្គារ; ឆ្នាំថោះ, ច អង្សាពុធ; ឆ្នាំរោង, កុរ អង្សាព្រហស្បតិ៍; ឆ្នាំម្សាញ់ អង្សាសុក្រ; ឆ្នាំមមី អង្សាសៅរ៍; តាមចាស់ៗ ធ្លាប់ចំណាំមកថា មនុស្សចាស់ជរា ដល់វេលានឹងស្លាប់ ច្រើនតែស្លាប់ក្នុងថ្ងៃអង្សារបស់ខ្លួនឬក្នុងថ្ងៃដើមអង្សា ( មុនថ្ងៃអង្សា១ថ្ងៃ ) ឬក៏ក្នុងថ្ងៃចុងអង្សា ( ក្រោយថ្ងៃអង្សាមួយថ្ងៃ ), មិនសូវលើសខ្វះឆ្ងាយពីនេះប៉ុន្មានទេ ( ម. ព. ជតា ផង ) ។ ( ម. ព. អង្សា ន. ) ។
កម្រិតលេខដែលគូសលើប្រដាប់សម្រាប់ស្ទង់ឱ្យដឹងធាតុក្រៅ ត្រជាក់ មានឧណ្ហមាត្រជាដើម។

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ១. រង្វាស់នៅលើមាត្រដ្ឋានសីតុណ្ហភាព។
២. ខា្នតមួយសំរាប់វាស់ភាពរឹងនៃទឹក ដូចជាកំរិតអង់គេ្លសឬកា្លក កំរិត បារាំង និងកំរិតអាលឺ្លម៉ង់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply