អង្ស
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អំស ) ស្មា ។ ខ្មែរច្រើនប្រើជា អង្សា; ( រ. ស. ) : ព្រះអង្សា ស្មាក្សត្រិយ៍ ។ អង្សកូដ ចង្កួយស្មា ( រ. ស. ) : ព្រះអង្សកូដ ។ អង្សភណ្ឌ គ្រឿងលី, រែក, ពុន, សែង ( ហៅ អង្សិកភណ្ឌ ក៏បាន ) ។ អង្សភារៈ ទម្ងន់ដែលត្រូវនាំទៅមកដោយស្មា គឺអ្វីៗដែលមានទម្ងន់ត្រូវលី, រែក, ពុន, សែង ។ អង្សហារ ការនាំអ្វីៗទៅមកដោយស្មា ។ អង្សហារក ( —រ៉ក់ ) ឬ —ហារី អ្នកធ្វើការចិញ្ចឹមជីវិតដោយការលីឬរែក, ពុន, សែង ។ ( បើស្ត្រីជា អង្សហារិកា ឬ —ហារិនី )។ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖