Posted on Leave a comment

តើពាក្យ «អង្រែដែក, ទៀនងំ» មានន័យដូចម្ដេច ?


អង្រែដែក, ទៀនងំ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សមួយប្រភេទកម្ពស់ ១-៨ ម ដុះក្នុងព្រៃជ្រៅច្រើនលើភ្នំ ក្នុងឥណ្ឌូចិន នៅស្រុកខ្មែរ អង្រែដែកមានជាច្រើនក្នុងព្រៃភ្នំបូកគោមុនឡើងដល់លើកំពូល។ គេនាំដើមអង្រែដែកលក់នៅបរទេស គេចូលចិត្តដាំជាលំអក្នុងសួន ឬក្នុងផ្ទះ។ ដើមនេះមានរាងជាបំពង់ក្រាស់ មានស្លឹកវែងៗ ដុះជាចាំបាច់នៅចុងមែក និងនៅលលើថ្នាំងនីមួយៗ។ សរសៃស្លឹកចាស់ៗអាចត្បាញជាអង្រឹងបាន។ គ្រូថ្នាំខ្មែរយកដើមកាត់កង់ៗ ត្រាំស្រា ធ្វើថ្នាំលើកកម្លាំង និងជាថ្នាំប៉ូវ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply