អង្រែ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់សម្រាប់បុកទង្គិចទៅក្នុងត្បាល់។
ឧទាហរណ៍៖ អង្រែបុកស្រូវ, អង្រែត្បាល់ថ្ម, អង្រែត្បាល់ជាន់ ។ ព. ប្រ. ថា : សត្វទាំងឡាយរមែងទង្គុកទង្គិចដោយសេចក្ដីទុក្ខដូចជាអង្រែនិងត្បាល់ ។ ព. កា. ពន្យល់ឲ្យមនុស្សស្គាល់ក្ដីទុក្ខដែលទង្គុកទង្គិចដូចអង្រែនិងត្បាល់ថា : អង្រែនិងត្បាល់ ប្រតាប់ប្រញាល់ ទង្គិចឥតស្ងួន ប្រៀបដូចពួកសត្វ រងទុក្ខផ្ទួនៗ រាល់រូបរាល់ខ្លួន ចៀសវាងមិនផុត។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖