Posted on Leave a comment

តើពាក្យ «អង្គារ» មានន័យដូចម្ដេច ?


អង្គារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ធ្យូង ។ រ. ស. ព្រះអង្គារធ្យូងដែលសល់ពីការថ្វាយព្រះភ្លើងព្រះបរមសពព្រះសម្មាសម្ពុទ្ធឬព្រះរាជា ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អង់-គារៈ ដូចជា អង្គារការ, —ការី ឬ —ក្រឹត អ្នកដុតធ្យូង ( បើស្ត្រីជា អង្គារការិកា ឬ អង្គារការិនី ) ។ អង្គារដ្ឋាន ឬ —ស្ថាន កន្លែងដាក់ធ្យូង ។ អង្គារថូប ឬ —ស្តូប ស្ដូបដែលបញ្ចុះព្រះអង្គារ : អង្គារថូបព្រះសព្វញ្ញុពុទ្ធជាទីគោរពនៃពុទ្ធមាមកជន ។ អង្គារទារុ ឬ —ព្រឹក្ស ឈើដែលប្រើការដុតធ្យូងបាន ។ អង្គារធានិការ ឬ —ធានី ជើងក្រាន; ជើងក្រានធ្យូង ។ អង្គារបាត្រី ( —ប៉ា— ) ជើងក្រានដុតធ្យូង, ឡដុតធ្យូង ( ហៅ អង្គារលេណ ឬ អង្គារលេណដ្ឋាន ក៏បាន ) ។ អង្គារពាណិជ ( —និច ) អ្នកលក់ធ្យូង ។ អង្គារពាណិជ្ជ, —ពាណិជ្យ ឬ —វណិជ្ជា ការឬរបរលក់                          ធ្យូង, ជំនួញធ្យូង។ល។( សំ. បា. ) ឈ្មោះផ្កាយព្រះគ្រោះទី ៣

ឧទាហរណ៍៖ ផ្កាយអង្គារ ។

                      ឈ្មោះថ្ងៃទី ៣ នៃសប្ដាហ៍ ។
ឧទាហរណ៍៖ ថ្ងៃអង្គារ ។

                      ឈ្មោះយាមទី ៣ នៃត្រៃយាម ។
ឧទាហរណ៍៖ ព្រះសក្យមុនីទ្រង់ចូលបរិនិព្វាននៅថ្ងៃអង្គារយាមអង្គារក្នុងបច្ចូសសម័យថ្ងៃពេញបូណ៌មីខែពិសាខឆ្នាំម្សាញ់ . . .។

                       អង្គារទិន, —ពារ ឬ —វារៈ ( អង់-គារៈ— ) ថ្ងៃអង្គារ ( ព. ហ. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply