Posted on Leave a comment

តើពាក្យ «អង្គញ់» មានន័យដូចម្ដេច ?


អង្គញ់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិមួយប្រភេទ ដើមធំរឹង ផ្លែធំវែងៗ ក្នុងផ្លែមួយៗមានគ្រាប់ច្រើន គ្រាប់ធំៗរាងមូលសំប៉ែត កាលណាទុំមានសាច់រឹង, សម្រាប់យកមកលេងល្បែងមួយប្រភេទ ហៅថា ល្បែងអង្គញ់ ។
ព្រឹក្សមួយប្រភេទមានកម្ពស់ ​៦-២០ ម. ដុះក្នុងព្រៃល្បោះ លើដីទំនាបនៅអាស៊ីអាគ្នេយ៍។ នៅស្រុកដទៃទៀត គេនាំយកពីអាស៊ីទៅដាំជាលម្អ។ នៅប្រទេសខ្មែរយើង និយមដាំអង្កាញ់នៅជិតគេហដ្ឋានជាម្លប់។ ដើមនេះដុះដំបូងលឿនណាស់ គេនិយមដាំសម្រាប់ឱ្យមានព្រៃឡើងវិញឆាប់ៗ។ ឈើអង្គញ់ជាឈើប្រណីត មានតម្លៃណាស់ សម្រាប់សង់ផ្ទះ ឬធ្វើតុ ទូ។ ផ្កាខ្ចី ស្លឹកខ្ចីអាចបរិភោគក្នុងសម្លរបាន។ បណ្តូលឈើលាយជាមួយគ្រាប់ដើមសង្កែសម្រាប់ធ្វើថ្នាំព្រូន។ គេយកឈើដែលបុកម៉ដ្ឋលាយជាមួយប្រេងដូង ដើម្បីព្យាបាលជំងឺរមាស់។

                       ឆ្អឹងមានសណ្ឋានដូចគ្រាប់អង្គញ់ នៅត្រង់ក្បាលជង្គង់។
ឧទាហរណ៍៖ អង្គញ់ជង្គង់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply