អង្កោល
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អង្កោដ ) ឈ្មោះឈើខ្លឹមមួយប្រភេទ សាច់ស្រាយសម្បុរលឿង ខ្លឹមក្រហមក្រមៅ មានរសល្វីង ផ្លែទុំក្រហមក្រមៅ មានក្លិនឆ្អាប ប៉ុន្តែបើច្របាច់យកសំបកចេញហើយលាយច្របល់ដោយគ្រឿងប្រហើរឈ្ងុយ មានគល់ស្លឹកគ្រៃជាដើម បរិភោគបាន។ អង្កោលព្រឹក្ស (—ល៉ៈព្រឹក ) ដើមអង្កោល។
ឧទាហរណ៍៖ ពួកហ្មពេទ្យខ្មែរច្រើនយកខ្លឹមអង្កោល, អង្កាញ់, ហៃសាន ផ្សំជាថ្នាំឆ្នំាងឲ្យផឹករម្ងាប់រោគសរសៃ។
ឈ្មោះព្រឹក្សមួយបែកមែកតាំងពីគល់ កំពស់ ៨-១០ ម ដុះក្នុងព្រៃស្រោងនៃឥណ្ឌូចិន។ សំបកសម្រាប់ជ្រលក់សំពត់ឲ្យមានពណ៌បៃតង។ ឈើមិនសូវជាប់យូរ តែអាចសង់ផ្ទះបាន។ ជ័រនៃដើមអាចយកផ្សឳសថព្យាបាលជម្ងឺផ្សេងៗដូចជា គ្រុន និងហើម គ្រន្ទីនៃលសីកា ជាដើម។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖