Posted on Leave a comment

តើពាក្យ «អង្កាញ់» មានន័យដូចម្ដេច ?


អង្កាញ់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កាងម្រាមដៃម្ខាងឲ្យតឹងចាប់ចុងផ្ទាំងសំពត់ត្រឡប់បត់ចុះបត់ឡើងច្រើនដង ធ្វើឲ្យមានជាផ្នត់។
ឧទាហរណ៍៖ អង្កាញ់ចីពរ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទផ្កាលឿង ខ្លឹមខ្មៅ មានរសល្វីង, ផ្កានោប ឬក្រពុំស្រុសហើយពូតច្របាច់យករសល្វីងចេញខ្លះប្រើជាបន្លែស្លបាន រាប់អានថាជាថ្នាំរម្ងាប់រោគផង។
ឧទាហរណ៍៖ សម្លផ្កាអង្កាញ់។

                     ជួរ ឬស្រទាប់រលកតូចៗ។
ឧទាហរណ៍៖ អង្កាញ់រលក ( ច្រើនហៅ កង្កាញ់រលក ជាង )។

                     ព្រឹក្សមួយប្រភេទមានកម្ពស់ ​៦-២០ ម ដុះក្នុងព្រៃល្បោះ លើដីទំនាបនៅអាស៊ីអាគ្នេយ៍។ នៅស្រុកដទៃទៀត គេនាំយកពីអាស៊ីទៅដាំជាលម្អ។ នៅប្រទេសខ្មែរយើង និយមដាំអង្កាញ់នៅជិតគេហដ្ឋានជាម្លប់។ ដើមនេះដុះដំបូងលឿនណាស់ គេនិយមដាំសម្រាប់ឱ្យមានព្រៃឡើងវិញឆាប់ៗ។ ឈើអង្កាញ់ជាឈើប្រណីត មានតម្លៃណាស់ សម្រាប់សង់ផ្ទះ ឬធ្វើតុ ទូ។ ផ្កាខ្ចី ស្លឹកខ្ចីអាចបរិភោគក្នុងសម្លបាន។ បណ្តូលឈើលាយជាមួយគ្រាប់ដើមសង្កែសម្រាប់ធ្វើថ្នាំព្រូន។ គេយកឈើដែលបុកម៉ដ្ឋលាយជាមួយប្រេងដូង ដើម្បីព្យាបាលជំងឺរមាស់។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ព. ប្រ. ) ដែលរត់ឬដើរលឿនញាប់ជើងរមេញ។

ឧទាហរណ៍៖ រត់កង្កាញ់, ដំណើរកង្កាញ់។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ព. ប្រ. ) ដែលរត់ ឬដើរលឿនញាប់ជើងរមេញ។
ឧទាហរណ៍៖ រត់កង្កាញ់, ដំណើរកង្កាញ់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply