អង្ករ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រាប់ស្រូវឬគ្រាប់ធញ្ញជាតិដែលបុកឬកិនយកអង្កាមឬយកសំបកចេញហើយ : អង្ករខ្សាយ, អង្ករដំណើប, អង្ករពោត ។ អង្ករដើម អង្ករដែលសម្រាំងយកសុទ្ធតែល្អឥតបាក់គ្រាប់ ។ អង្ករឈើព្រៃ អង្ករនិងអុសបន្លែជាដើម ។ អង្ករលីង អង្ករដែលលីងឲ្យខ្លោចប្រើជាគ្រឿងផ្សំអាហារ ។ អង្ករសម្រិត អង្ករដែលស្រិតរួចហើយ ។ អង្ករសម្រូប អង្ករដែលគ្រាន់តែបុកឬកិនយកអង្កាមចេញនៅមិនទាន់ស្រិត ។ ព. ទុ. បុ. ចាក់អង្ករយកអង្កាម បោះបង់ប្រយោជន៍ធំ បែរទៅយកឯប្រយោជន៍តូចវិញ ឬបោះបង់មនុស្សល្អ បែរទៅរាប់រកយកមនុស្សអាក្រក់ជាគ្នាវិញ ។ ( ព. កា. ) : អសារក្ដីបី បណ្ដាំមេជី ព្រេងព្រឹទ្ធប្រដៅ អង្ករសសុទ្ធ ចម្អិនឲ្យឆៅ ពិសីហើយខ្លៅ ប្រាជ្ញឥតមារយាទ ( សាស្ត្រារាជនេតិ )។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖