Posted on Leave a comment

តើពាក្យ «អង្កត់ខ្មៅ» មានន័យដូចម្ដេច ?


អង្កត់ខ្មៅ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបក្សីមួយប្រភេទ, ពួកកុកឬរនាល, ចំពុះនិងជើងខ្មៅ ស្លាបខ្មៅស្រដៀងនឹងអក ប៉ុន្តែជើងវែងខ្ពស់ចង្គ្រោង។ឈ្មោះឈើមួយប្រភេទ សំបកខ្មៅ ស្លឹកជុកជិត                                        ស្រដៀងនឹងខ្ចាស់ តែស្រួចៗបន្តិចជាងស្លឹកខ្ចាស់, គេច្រើនគាស់យកមកដាំក្នុងផើង ថែទាំទុកជាគ្រឿងតាំង ។

                        ឈ្មោះព្រឹក្សមួយប្រភេទកម្ពស់ ១០-២០ ម ដុះក្នុងព្រៃធំ ឬព្រៃក្រាស់មធ្យមនៅប្រទេសខ្មែរតែមួយទេ គឺគ្មាននៅប្រទេសដទៃឡើយ។ ដើមពណ៌ស លាយខ្មៅបន្តិចៗចំកណ្តាលអាចទៅជាឈើរឹងខ្មៅស្រិល ខ្លះៗបាន កាលណាដើមចាស់។ ឈើខ្មៅស្រិលនេះ គេនិយមប្រើប្រើសម្រាប់ធ្វើ តុ ទូ ដងកាំបិត ពេលខ្លះធ្វើធគ្រឿងភ្លេង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply