Posted on Leave a comment

តើពាក្យ «អគ្គិ» មានន័យដូចម្ដេច ?


អគ្គិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អគ្និ ) ភ្លើង ( ខ្មែរប្រើក្លាយជា អគ្គី ) ។ អគ្គិកីឡា ឬ អគ្គីក្កីឡា, អគ្និក្រីឌា ល្បែងភ្លើង, ល្បែងភ្ញីភ្លើង ( មានកាំជ្រួច, កាំជ្រួចរន្ទា, ភ្ញីទៀនជាដើម ) ។ អគ្គិជ្ជាលា ឬ អគ្និជ្វាលា ពន្លឺភ្លើង, អណ្ដាតភ្លើង ។ អគ្គិភ័យ ភ័យអំពីភ្លើងដែលឆេះផ្ទះជាដើម ។ អគ្គិសនី ( —សៈនី ) ឬ អគ្យសនី ( អ័ក-គ្យៈសៈនី; បា. ស., បា. អគ្គិ “ភ្លើង” + អសនិ “រន្ទះ” > អគ្យសនិ ឬ អគ្គិសនី “ភ្លើងរន្ទះ; ភ្លើងមេឃ” ) ភ្លើងអេឡិកទ្រិគ ( ពាក្យសន្មតប្រើតាមសម័យនិយម ) ។ អគ្គិសន្ដាប កម្ដៅភ្លើង, កម្សួលភ្លើង ។ អគ្គិសិខា អណ្ដាតភ្លើង; គោម, ចង្កៀង ។ ល ។ ( មើលក្នុងពាក្យ អគ្និ ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply