Posted on Leave a comment

តើពាក្យ «អគតិ» មានន័យដូចម្ដេច ?


អគតិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការពុំគួរប្រព្រឹត្ត, សេចក្ដីលម្អៀង : លុះក្នុងអគតិ, វិនិច្ឆ័យក្ដីដោយអគតិ ។ អគតិ “សេចក្ដីលម្អៀង” មាន ៤ យ៉ាងគឺ ១- ឆន្ទាគតិ ( សំ. បា. < ឆន្ទ + អគតិ ) សេចក្ដីលម្អៀងព្រោះស្រឡាញ់; ២- ទោសាគតិ ( បា. < ទោស + អគតិ; សំ. ទោឞ + អគតិ ) សេចក្ដីលម្អៀងព្រោះស្អប់; ៣- មោហាគតិ ( សំ. បា. < មោហ + អគតិ ) សេចក្ដីលម្អៀងព្រោះល្ងង់, ព្រោះពុំយល់ការខុសត្រូវ; ៤- ភយាគតិ ( សំ. បា. < ភយ + អគតិ ) សេចក្ដីលម្អៀងព្រោះខ្លាចបុណ្យខ្លាចអំណាចឬខ្លាចចិត្តគេ ។ អគតិគមនៈ ឬ —គមន៍ ( —គៈ-មៈនៈ ឬ —គំ ) ការលុះក្នុងអគតិ ។ អគតិគាមី អ្នកដែលច្រើនតែលុះក្នុងអគតិ ( បើស្ត្រីជា អគតិគាមិនី ) ។ អគតិប្បហាន ឬ —ប្រហាន ( —តិប-ប៉ៈ— ឬ —ប្រៈ—) ការលះអគតិ; ការមិនលុះក្នុងអគតិ ។ ព. កា. ថា : រីជនសោសិ លុះក្នុងអគតិ ណាមួយឥតដឹង លុះកម្មឲ្យផល ទើបធ្វើភ្នែកស្លឹង គន់គិតរំពឹង ដឹងខ្លួនថាខុស ។ គួរអស់ជនផង កុំធ្វើកន្លង ទោះស្រីទោះប្រុស ទោះធំទោះតូច គួរខ្លាចកំហុស អំពើឆ្គងខុស គួរចៀសវាងឆ្ងាយ។
ភាពលំអៀងដោយអយុត្តិធម៌។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply