Posted on Leave a comment

តើពាក្យ «អក្សរ» មានន័យដូចម្ដេច ?


អក្សរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. អក្ខរ ) អក្ខរៈ ។ អក្សរខម អក្សរខ្មែរ ( ហៅតាមសៀមដែលយកអក្សរខ្មែរទៅប្រើ, លុះចំណេរកាលតមក ខ្មែរហៅអក្សរមូលដែលមានសណ្ឋានតួរាងខ្លាំងៗបន្តិច បែបភាពខុសគ្នាអំពីអក្សរមូលធម្មតាខ្លះថា អក្សរខម ឬ តួខម, បើចារឬសរសេរតួរាងបែបនោះ ប៉ុន្តែតូចៗ ហៅថា កូនខម ) ។ អក្សរខ្វៀក អក្សរខ្មែរមានសណ្ឋានតួរាងជាចំហៀងៗមិនពេញតួ សម្រាប់សរសេរខ្វៀកៗរំហ័សការ ។ អក្សរគ្រវាត់ ឬ —ក្រវាត់ អក្សរដែលមានជើង រ គ្រវាត់ឬក្រវាត់ព័ទ្ធពីក្រៅ គឺអក្សរដែលផ្សំជាមួយនឹងជើង រ ឬផ្ញើជើង រ ដូចជា ក្រ, គ្រ, ច្រ, ជ្រ ជាដើម ។ អក្សរជ្រៀង អក្សរខ្មែរមានសណ្ឋានតួរាងទ្រេតៗ។ អក្សរបំបែក ព្យញ្ជនៈដែលផ្សំជាមួយនឹងស្រៈតាមលំដាប់, ដូចជា ក កា កិ កី កឹ កឺ ។ ល ។ កុំ កំ កាំ កះ ។ អក្សរប្រកប អក្សរដែលសរសេរពីខាងចុងពាក្យ ឥតចេញសំឡេង, ខ្មែរដូចជា កក , កង , ចក , ចង ជាដើម; បា. ឬ សំ. ដូចជា ហរ៑ , អន៑ , ករ៑ , កម៌ន៑ , វិទ៑ , វិទ្យុត៑ ជាដើម ។ អក្សរប្រយោគ អក្សរផ្ញើជើង ឬអក្សរគ្រវាត់ ( ហៅ អក្ខរប្បយោគ ក៏បាន ) ។ អក្សរផ្ញើជើង អក្សរដែលផ្សំជាមួយនឹងអក្សរឯទៀត ( អក្សរប្រយោគ ), ដូចជា ក្ង , ក្ន , ខ្ច , ខ្ទ ជាដើម ។ អក្សរពុម្ព អក្សរដែលសិតជាតួរាងសម្រាប់បោះពុម្ពឬស្នាមអក្សរដែលបោះពុម្ពហើយ ។ អក្សរលក្ខណ៍ ឬ អក្សរលក្សណ៍ សំបុត្រសម្គាល់ ។ អក្សរសព្ទ អក្សរល្អិតៗ ដែលសរសេរដាក់សព្ទប្រែនៅប៉ែកខាងលើក្បែរភាសាដទៃ ។ អក្សរសាស្រ្ត វិជ្ជាអក្សរ; ក្បួនប្រាប់វិធីអក្សរ, ការសរសេរត្រឹមត្រូវក្នុងភាសាណាមួយ; មុខការខាងនិពន្ធ , . . . ។ អក្សរសាសន៍ សំបុត្រឲ្យដំណឹង; សំបុត្រសំណួរ។ល។ ( មើលក្នុងពាក្យ អប្សរ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply