អក្ខរប្បភេទ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អក្សរប្រភេទ ) បែបអក្សរដែលចែកជាគូៗ តាមសូរសំឡេងជាទំនាស់នឹងគ្នា; មាន ៥ គូ ឬ ១០ ប្រភេទគឺ សិថិល “អក្សរមានសំឡេងធូរ” គឺអក្សរដែលឥតខ្យល់ ហ លាយ, មាន ១០ តួគឺ ក គ , ច ជ , ដ ឌ , ត ទ , ប ព” និង ធនិត “អក្សរមានសំឡេងតឹង” គឺអក្សរដែលមានខ្យល់ ហ លាយផង មាន ១០ តួ គឺ ខ ឃ , ឆ ឈ , ឋ ឍ , ថ ធ , ផ ភ ( សំឡេង សំ. និង បា. ថា ក្ហៈ , គ្ហៈ ; ច្ហៈ , ជ្ហៈ ; ដ្ហៈ , ឌ្ហៈ ; ត្ហៈ , ទ្ហៈ ; ប៉្ហៈ , ព្ហៈ” ជាគូ ១; ទីឃៈ “អក្សរមានសំឡេងវែង” និង រស្សៈ “អក្សរមានសំឡេងខ្លី” ជាគូ ១; គរុ “អក្សរមានសំឡេងធ្ងន់ឬយូរ” និង លហុ “អក្សរមានសំឡេងស្រាលឬរហ័ស” ជាគូ ១; និគ្គហិត “អក្សរដែលមាននិគ្គហិតឬដំលើ” និង វិមុត្ត “អក្សរដែលមានសូរសំឡេងហាមាត់បន្តិច” ជាគូ ១; សម្ពន្ធ “អក្សរដែលចងបទភ្ជាប់គ្នាជាសន្ធិ, ដូចជា រាជាណាចក្រ” និង វវត្ថិត “អក្សរដែលកាត់ញែកចេញពីបទសន្ធិ, ដូចជា រាជអាណាចក្រ “អាណាចក្ររបស់ព្រះរាជា” ជាគូ ១ ( ព. វ. )។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖