អកុសលតាមមកផ្តល់
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បាបតាមមកផ្តល់, បាបចេញមុខឲ្យផល ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា អាក្រក់, ដែលជាបាប; ដែលមិនឈ្លាស
ឧទាហរណ៍៖ អំពើអកុសល ។
(ព. កា.) : រីអកុសល ជាកម្មតែងផ្តល់ ក្តីទុក្ខលំបាក ឲ្យដល់អ្នកធ្វើ មិនឈប់មិនស្រាក កម្មនោះស្រកាក គួរជនផងខ្លាច ។ ផ្ទុយពីកុសល ដែលតែងតែផ្តល់ ក្តីសុខមិនកាច កម្មនេះល្អលន់ ជាបុណ្យអង់អាច បានជាអ្នកប្រាជ្ញ ពេញចិត្តចង់ធ្វើ ។ ជនជឿផលកម្ម មានស្មារតីចាំ ប្រព្រឹត្តអំពើ កុសលកល្យាណ ក្សេមក្សាន្តឥតបើ មានមោះហ្មងលើ មនោទ្វារឡើយ ។ ព. ផ្ទ. កុសល ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈកុសៈល៉ៈ, ដូចជា អកុសលកម្ម កម្មអាក្រក់។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖