Posted on Leave a comment

តើពាក្យ «អកាល» មានន័យដូចម្ដេច ?

អកាល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) កាលមិនគួរ, កាលខុសប្រក្រតី; ដែលខុសកាល, ដែលពុំជួកាល : វេលានេះជាអកាល ។ ( ព. កា. ) : ជនទាំងអម្បាល គួរស្គាល់អកាល និងកាលវេលា ដែលគួរប្រព្រឹត្ត ឲ្យបានសមជា អ្នកមានប្រាជ្ញា ស្មារតីរឹងប៉ឹង ។ ព. ផ្ទ. កាល ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈកា-ល៉ៈ, ដូចជា អកាលការី អ្នកធ្វើការខុសកាល ( ស្ត្រីជា អកាលការិនី ) ។ អកាលចារី អ្នកទៅមកខុសកាល, អ្នកត្រាច់ខុសកាលវេលា ( ស្រ្តីជា អកាលចារិនី ) ។ អកាលជាត ឬ អកាលភូត អ្វីៗដែលកើតឬដែលមានខុសកាល ( ឥត្ថី. អកាលជាតា ឬ អកាលភូតា ) ។ អកាលញ្ញុតា ភាវៈនៃអ្នកមិនស្គាល់កាល, ការមិនស្គាល់កាល ។ អកាលញ្ញូ អ្នកមិនស្គាល់កាលចូលចេញជាដើម ។ អកាលបុច្ឆា ការសួរខុសកាល ។ អកាលបុស្ប ( —បុស ) ផ្កាឈើខុសកាលឬខុសរដូវតាមទម្លាប់ ។ អកាលផល ផ្លែឈើខុសកាលឬខុសរដូវ ។ អកាលមរណៈ មរណៈក្នុងកាលមិនសមគួរ, សេចក្ដីស្លាប់មិនត្រូវតាមកាលធម្មតា គឺស្លាប់ដោយអំណាចឧបច្ឆេទកកម្មចូលមកផ្ដាច់ផ្ដិលជីវិត ។ អកាលមេឃ មេឃដែលបង្អុរភ្លៀងខុសកាល, ភ្លៀងពុំជួកាល ។ អកាលវាទី អ្នកនិយាយស្ដីខុសកាល គឺកាលដែលមិនគួរនិយាយស្ដីក៏និយាយស្ដីដែរ ( ស្ត្រីជា អកាលវាទិនី ) ។ អកាលសន្ទនា សន្ទនាខុសកាល, ការនិយាយប្រាស្រ័យខុសកាល។ល។

👉ថ្នាក់ពាក្យជា គុណនាម

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply