អកម្មកិរិយា
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អកម៌ក្រិយា ) កិរិយាសព្ទដែលកាលណានិយាយមិនបាច់ដាក់អំពើដែលត្រូវធ្វើមកផងទេ, ដូចជា ដេក, ដួល, ឈរ, អង្គុយ ជាដើម។
ឧទាហរណ៍៖ ដេកលើគ្រែ, ដួលលើផែនដី, ឈរលើរានហាល, អង្គុយក្នុងបន្ទប់; ហៅ អកម្មធាតុ ក៏បាន ( ព. វ. ) ។ ព. ផ្ទ. សកម្មកិរិយា, សកម្មធាតុ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖