Posted on Leave a comment

តើពាក្យ «អកតញ្ញូ» មានន័យដូចម្ដេច ?


អកតញ្ញូ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា., សំ. អក្ឬតជ្ញ ) អ្នកមិនដឹងឧបការគុណដែលគេបានធ្វើហើយ ( ចំពោះខ្លួន ) ។ ប្រើជា គុ. ក៏បាន : មនុស្សអកតញ្ញូ, ចិត្តអកតញ្ញូ ( ប្រើបានទាំងបុរសទាំងស្ត្រី ) ។ ព. កា. ថា : អកតញ្ញូ ព្រះពុទ្ធជាគ្រូ ទ្រង់ត្រាស់ប្រាប់ថា ទោះលើកផែនដី ទាំងមូលឲ្យវា ពុំស្កប់ចិន្ដា នៅតែរករឿង ។ ឬមួយបែបទៀតថា : អកតញ្ញូ បំភ្លេចគុណូ-បការៈចោល ទោះអ្នកផ្គត់ផ្គង់ មានគុណជាគោល វាតែងតែថ្កោលទោសជានិរន្តរ៍ ។ ព្រះពុទ្ធត្រាស់ថា ទោះលើកពសុធា ឲ្យវាគ្រប់គ្រាន់ វាឥតត្រេកអរ នៅតែបំភ័ន្ត បង្អាប់បង្អន់ បំភ្លេចគុណគាប់ ។ ព. ផ្ទ. កតញ្ញូ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply