ឡើយនីលែង
👉ថ្នាក់ពាក្យជា អាយតនិបាត
មានន័យថា ( ព. បុ. ពាក្យជា និទ្ធារណៈ គឺដកយកពីក្នុងចំនួនមកនិយាយ ) បណ្ដា, ជំនុំ, លាំ
ឧទាហរណ៍៖ ខ្ញុំមានកូនប្រាំនាក់សុទ្ធតែប្រុស ឡើយនីលែងកូនទាំងនោះ កូនម្នាក់មិនចេះអក្សរ (សម័យឥឡូវមិនដែលប្រើ, ប្រើញឹកញយតែពាក្យបណ្តា; ឯពាក្យ ជំនុំ ប្រើរង្វើលៗ) : នារី ២០ នាក់នាំគ្នាទៅងូតទឹកទន្លេ បណ្តានារីទាំង ២០ នាក់នោះ, ក្រពើគោះម្នាក់ស្លាប់ទៅ, នារី ១៩ នាក់ត្រឡប់មកផ្ទះវិញ ដោយសំណោកខ្លាំងក្រៃ ព្រោះអាឡោះអាល័យនាងដែលស្លាប់ (បណ្ដា នេះជា អា. និ. និទ្ធារណៈ ប្រើជាជំនួស ឡើយនីលែង និង ជំនុំ លាំ ដែលបុរាណធ្លាប់ប្រើ, ព. វ.; កុំប្រើ ក្នុងបណ្ដា ក្នុងជំនុំ ក្នុងលាំ ក្នុងឡើយនីលែង ព្រោះពាក្យ ក្នុង ក៏ជា អា. និ. ដែរ, បើប្រើ ក្នុង ផ្សំផងទៅជា អា. និ. ពីរដងប្រគរគ្នា; បារ. Parmi) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖