Posted on Leave a comment

តើពាក្យ «ឡើង» មានន័យដូចម្ដេច ?


ឡើង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទៅ​ខាង​លើ ទៅ​ពី​ក្រោម​ទៅ​លើ (ទីទៃ​ពី​ចុះ)។
ឧទាហរណ៍៖ ឡើងជណ្ដើរ ។

                      ឡើងគណ ( –គន់ ) ឡើងគណៈ គឺចូលទៅរកលោកជាកំណាន់ខែត្រសាកសួរធម៌វិន័យ( ចំពោះតែបព្វជិតក្នុងកម្ពុជរដ្ឋសម័យពីដើម ) ។ ឡើងចាង ឬ ឡើងចិត្តឡើងចាង បានចិត្តទ្រើសឃ្នង, ទ្រនង់មិនសូវកោតក្រែង, មិនសូវស្ដាប់បង្គាប់
ឧទាហរណ៍៖ ថ្នមកូនហួសពេក ទាល់តែឡើងចាងអស់; វាឡើងចិត្តឡើងចាងច្រងេងច្រងាងអស់ទៅហើយ ឥតស្ដាប់បង្គាប់ទេ ! ; មាតាបិតា មិនស្ដីមិនថា មិនគិតរាក់ជ្រៅ បណ្ដោយឲ្យកូន រហូតដល់ចៅ ឡើងចាងឃោរឃៅ ប្រដៅអស់កើត ។

                      ឡើងចិត្ត ឬ ឡើងទឹកចិត្ត បានចិត្ត ។ ឡើងជន្លង់ លតាជាតិផ្សេងៗដែលវារតោងជន្លង់ ។
ឧទាហរណ៍៖ ម្លូជាដំណាំឡើងជន្លង់ ។

                       ម្លូជាដំណាំឡើងជន្លង់ ។
ឡើងជោរ, ឡើងជំនោរ ឬ ឡើងបញ្ជោរ រីករាយព្រោះគេបញ្ជោរ ។

                       ឡើងឈរ ក្រោកឈរ ( ព. សា. ) ។

                       ឡើងដៃ មានសេចក្ដីចម្រើន, មានស្រីសួស្ដី, មានលាភ, មានយស . . . ។

                       ឡើងឋានសួគ៌ ឬ ឡើងសួគ៌ បានទៅកើតឯឋានសួគ៌; ទៅកាន់ឋានសួគ៌ ។

                       ឡើងទឹកមុខ ចេញទឹកមុខ

ឧទាហរណ៍៖ ឡើងទឹកមុខស្រស់បំព្រង ។

                      ឡើងទ្រើង លតាជាតិផ្សេងៗដែលវារតោងទ្រើង
ឧទាហរណ៍៖ ដំណាំឡើងទ្រើង ។

                       ស្ទុះខ្ពស់ទៅលើ
ឧទាហរណ៍៖ ខ្លែងឡើង ។

                       ឡើងបាយស្រា ដែលរលួយកខ្វក់មានសណ្ឋានស្រដៀងនឹងបាយស្រា ។ ឡើងបុណ្យ, ឡើងបុណ្យស័ក្ដិ ឬ ឡើងបុណ្យឡើងស័ក្ដិ លឿនងារការឬបណ្ដាស័ក្ដិពីថ្នាក់ទាបទៅថ្នាក់ខ្ពស់ ឬពីថ្នាក់តូចទៅថ្នាក់ធំ ។ ឡើងផ្ទះ ឡើងនៅក្នុងផ្ទះថ្មី ។ ឡើងរាជ្យ ( –រាច ) បានទីជាក្សត្រិយ៍ទ្រង់រាជ្យ, បានសោយរាជ្យ។ ព. ប្រ. ឡើងអំណាចដោយសេចក្ដីព្រហើនយង់ឃ្នង( ហាក់ដូចជាបានសោយរាជ្យ )
ឧទាហរណ៍៖ ពួកពាលឡើងរាជ្យ, ឧទ្ទាមឡើងរាជ្យ ។

                      ឡើងរាសី មានស្រីសួស្ដី ។
ឡើងរោង តាំងពិធីពលីការគោរពបូជាពួកខ្មោចអារក្ស( ក្នុងរោងសង់ថ្មី ) តាមកាលកំណត់ដែលត្រូវធ្វើ ។

                      ឡើងស័ក ដែលចូលស៊ប់ក្នុងស័កឆ្នាំថ្មី
ឧទាហរណ៍៖ ពារឡើងស័ក ឬ ថ្ងៃឡើងស័ក ( ម. ព. សង្ក្រាន្ត និង ស័ក ផង ) ។

                      ឡើងសាច់ មានសាច់ ( ធាត់ជាងពីដើម ) ។
ចាប់តោងជាន់ប្រវាទៅលើ

ឧទាហរណ៍៖ ឡើងដើមឈើ, ឡើងត្នោត ។

                      ឡើងសិរី ឬ ឡើងស្រីសួស្ដី ស្រាប់តែមានសិរីឬស្រីសួស្ដីជាងពីមុន ។

                      ឡើងសម្ដី បញ្ចញសម្ដីឥតញញើត ។

                      ឡើងអំណាច មានអំណាចលើសពីប្រក្រតីដើម ។

                      ឡើងអំនួត និយាយអួតខ្លួនហួសពីដំណើរពិត ។

                      ឡើងអ្នកតា ប្រជុំគ្នាធ្វើពលីការបូជាអ្នកតា ។ ល ។

                      ចាប់តោងលូតទៅលើ

ឧទាហរណ៍៖ ម្លូឡើងជន្លង់, សណ្ដែកឡើងទ្រើង ។

                      ជន់ចម្រើនទឹកខ្ពស់ឬជ្រៅ
ឧទាហរណ៍៖ ទឹកឡើង ( ព. ផ្ទ. ទឹកស្រក ) ។

                      ប៉ោងសាច់ខ្ពស់ជាងប្រក្រតី
ឧទាហរណ៍៖ នំអាកោឡើង ។

                      ស្ទុះពីក្រោមមកលើ
ឧទាហរណ៍៖ ស្លេស្ម៍ឡើង

                      ភ្ញាក់ហើយក្រោកពីដេក
ឧទាហរណ៍៖ ឡើងពីដេក ( ព. សា. ) ។ ល ។

                     ឡើង-ក ដែលមានកនិងបូគធំ
ឧទាហរណ៍៖ គោឡើង-ក ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលចេះតែចម្រើនទៅខាងលើ
ឧទាហរណ៍៖ ខ្ពស់ឡើង, ធំឡើង, ល្អឡើង; កាន់តែច្រើនឡើង; ដើរឆាប់ឡើង!

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply