Posted on Leave a comment

តើពាក្យ «ឡុងសុង» មានន័យដូចម្ដេច ?


ឡុងសុង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. រ្ចងទ្រង អ. ថ. រ៉ងសុង “រងទ្រង់” ) ឈ្មោះបែបទម្រង់សក់មួយប្រភេទនៃបុរសកាត់ចៀរជើងសក់មូល សណ្ឋានស្រដៀងនឹងផ្កាសម្បួរទេសឬផ្កាក្ចម្ពប៉ែកខាងលើទុកឱ្យមានភាពវែងក្រពុំ
ឧទាហរណ៍៖ កាត់សក់ឡុងសុង ។ ព. កា. ថា : សម័យព្រេងនាយ ប្រុសខ្មែរទាំងឡាយ កាត់សក់ឡុងសុង គេរាប់អានថា សមរូបសមទ្រង់ បែបនេះពុំគង់ នៅយូរប៉ុន្មាន ។ មនុស្សប្រុសនិងស្រី នៅនាលោកីយ៍ តាក់តែងខ្លួនប្រាណ តាមកាលសម័យ និយមរាប់អាន តាំងពីបូរាណ រៀងដល់ឥឡូវ ។ បណ្ឌិតឃើញថា ការតែងកាយា តាមលោកតម្រូវ ទោះសមទោះឆ្គង ទោះត្រូវពុំត្រូវ ពីដើមឥឡូវ សន្មតថាល្អ ។

                       ( ស. លងស្រង អ.ថ. ល៉ុងសុ៎ង “ចុះស្រង់” , សៀមមួយម៉ាត់ ខ្មែរមួយម៉ាត់ ផ្សំគ្នា ) ឈ្មោះបទភ្លេងពិណពាទ្យមួយមេ សម្រាប់លេងថ្វាយក្នុងវេលាដែលព្រះរាជាទ្រង់ស្នាន ( ទ្រង់ស្រង់ )
ឧទាហរណ៍៖ លេងភ្លេងឡុងសុង ( លេងភ្លេងស្ដេចស្រង់ ); ឬលេងក្នុងវេលានិមន្តភិក្ខុសង្ឃស្រង់ទឹកក្នុងថ្ងៃសង្ក្រាន្តជាដើមក៏ប្រើខ្លះដែរ ។ ព. កា. ថា : មហាក្សត្រិយ៍ឬសង្ឃ នៅពេលត្រូវស្រង់ ទឹកដោយកម្សាន្ត ក្នុងកាលចូលឆ្នាំ ជាថ្ងៃសង្ក្រាន្ត ហៅថាពេលស្នាន មានភ្លេងឡុងសុង ។ សម័យសព្វថ្ងៃ បើចង់កែខៃ គួរហៅភ្លេងស្រង់ ចម្រើនសិរី មង្គលអស់អង្គ ទោះក្សត្រិយ៍ទោះសង្ឃ ប្រសិទ្ធ**សួស្ដី ។ **ពាក្យ “ប្រសិទ្ធ” ត្រូវបានកែតម្រូវពីពាក្យដើម “ប្រស្រិទ្ធ” ដោយហេតុថាពុំមានពាក្យ “ប្រស្រិទ្ធ” ទេ អនុលោមតាមវចនានុក្រមខ្មែរ សម្ដេច ជួន ណាត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply