Posted on Leave a comment

តើពាក្យ «ឡឺត» មានន័យដូចម្ដេច ?


ឡឺត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ស. លើត អ. ថ. ល៉ឺត “លើសលែង; ខ្ពស់, ខ្ពង់ខ្ពស់; យ៉ាងល្អ; ប្រសើរ” ) ដែលតម្លើងឫកឬលេងឫកហួសភាពខ្លួន, ដែលសម្ដែងឫកពាឬអាការកិរិយាខ្ពស់ហួសប្រមាណខ្លួន ។
ឧទាហរណ៍៖ ឫក​ឡឺត មនុស្ស​ឡឺត (ព. សា.) ។ ព. កា. ពន្យល់​កុំ​ឲ្យ​ធ្វើ​ឫក​ឡឺត​ថា : កុំ​ធ្វើ​ឫក​ឡឺត ក្រឱងក្រអឺត ឲ្យ​គេ​មើល​ងាយ ទោះ​ជន​ធំ​តូច ទោះ​ជន​សម្ទាយ អ្នក​ផង​ទាំង​ឡាយ គេ​ស្អប់​ឫក​ឡឺត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply