Posted on Leave a comment

តើពាក្យ «ហ៊ីង» មានន័យដូចម្ដេច ?


ហ៊ីង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សត្វមួយប្រភេទ សន្ដានកង្កែប តែសណ្ឋានមាឌត្រមុល បំប៉ោងខ្លួនបាន,បង្កប់ខ្លួននៅក្នុងដីសើមឬក្នុងគំនរស្លឹកឈើសើម កាលណាមានភ្លៀងចេញមកខាងក្រៅតែងស្រែកយំឮសូរខ្លាំងហួសមាឌ; មាន៣ប្រភេទគឺ ហ៊ីងកណ្ដោល ឬ ហ៊ីងក្រូត មាឌធំជាងហ៊ីងឯទៀត យំឮក្រេតក្រូតៗ; ហ៊ិងជ័រ មាឌតូចជាងហ៊ីងកណ្ដោល មានជ័រស្អិតនៅលើស្បែក យំឮសូរតូចស្រួចក្ងួ; ហ៊ីងចំបក់ មាឌតូចជាងហ៊ីងជ័រ យំឮសូរខ្សោយជាងហ៊ីងជ័រ។ ព.កា. ថា ។
ឧទាហរណ៍៖ ហ៊ីងខែដើមឆ្នាំ ភ្លៀងធ្លាក់សស្រាំ ចេញយំអឺងអាប់ យំពុំដឹងខ្លួន ថាគេនឹងចាប់ យកទៅសម្លាប់ ងាប់ព្រោះតែមាត់។ ជនពាលច្នោះដែរ ពោលពាក្យបៀតបែរ ឥតការទៀងទាត់ និយាយព្រតៗ ដោយក្ដីភ្លាំងភ្លាត់ ស្លាប់ដោយសារមាត់ រឥលឥតគ្រឿងទប់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply