ហែ
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដើរជាក្បួនចោមរោមមនុស្ស ឬអ្វីៗ ដែលត្រូវសម្តែងសេចក្តីគោរពទៅរក។
ឧទាហរណ៍៖ ហែនាគ ហែសព ហែព្រះពុទ្ធរូប ហែកថិន។
រ. ស. ជូនឬតាមជូនជាយសបរិវារ; ទៅឬមកកំដរជាគ្នា។
ឧទាហរណ៍៖ ហែព្រះករុណា ឬហែហ្លួង; ហែព្រះអង្គម្ចាស់ ។
ដើរបណ្តោយគ្នាជាជួរ។
ឧទាហរណ៍៖ ដើរហែៗតាមគ្នា (ដើរដង្ហែគ្នា) ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការដើរចោមរោមជារបៀប ។
ឧទាហរណ៍៖ ក្បួនហែ ទៅមើលហែ ។ ហែៗ កិ. វិ. (ព. ប្រ.) ដែលមានតៗមកដូចគេដើរដង្ហែគ្នា រៀងៗមកឥតអាក់ : មានហែៗមក ។ ហូរហែ (មើលក្នុងពាក្យ ហូរ) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖