ហេម
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) មាស (សុវណ្ណ)។ ឈ្មោះត្រកូលដំរីពួកមួយ ។ ហេមការ ឬ–ការកៈ អ្នកធ្វើមាស, ជាងមាស ( បើស្ត្រីជា ហេមការិកា ) ។ ហេមគិរី ( សំ. បា. –គិរិ ) ភ្នំមាស; ភ្នំដែលកើតមាស ។ ហេមម័យ ដែលធ្វើដោយមាស ។ ហេមវិចិត្រ ដែលវិចិត្រដោយមាស; ដែលទឹបមាស ។ ហេមហង្ស ( ហេ-មៈហង់ ឬហែម– ) ហង្សមាស; ហង្សដែលមានសម្បុរស្លាបដូចមាស ។ ល ។ ( ហេម នេះប្រើផ្សំជាមួយនឹងសព្ទដទៃឯទៀតបានតាមគួរដល់ការប្រកបដូច សុវណ្ណ ដែរ; ម. ព. នេះ ) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត