ហៀវ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចង្កូមសេះឈ្មោល ។
ឧទាហរណ៍៖ សេះដុះហៀវ ( ដុះក្នុងកាលដែលពេញទំហំ ) ។ ព. ទ. បុ. សេះញីដុះហៀវ មាន់ញីរងាវ ស្រីច្រៀងខាតល័ក្ខណ៍ ( សេចក្ដីងាយមិនបាច់អធិប្បាយ; ប៉ុន្តែក្នុងសម័យនេះ សកលលោករាប់អានស្រីចេះច្រៀងពីរោះថា”មានតម្លៃ” មិនបង្អាប់ថា”ខាតល័ក្ខណ៍” ដូច ព. ទ. បុ. នេះទេ ) ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ស. ប្រើជា ហ្យើ់វ អ.ថ. ហ្យើ់វ ) ហួត, ហួតហែង ។
ឧទាហរណ៍៖ ប្រេងហៀវ ។ ហៀវហែង ហៀវហួត រឹងស្ងួត (ម. ព. ហែង ផង) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖